78 / 100

ការបែងចែក​​​​​​​កម្រៃជើងសារ

មាតិកា

ចែករំលែក​បទពិសោធន៍​និង​ប្រាប់​ណែនាំ

Atomy France -marques

​ចង់​ត្រឹមតែប្រើ​ប្រាស់ផលិតផល​អាតូមី មិនចង់​ធ្វើ​ជំនួញ

ផលិតផល​អាតូមី​គឺ​ជា​ផលិតផល​ដែល​អ្នក​ត្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ
ប្រសិន​បើ​អ្នក​មិន​ទិញ​វា​ពី​អាតូមី​ អ្នក​គង់​តែ​ទិញ​វា​នៅ​កន្លែង​ផ្សេង​ទៀត​ចុះ​ហេតុអ្វី​បាន​ជា​អ្នក​ទិញ​វា​នៅ​កន្លែង​ផ្សេង​ទៀត​បើ​ផលិតផល​អាតូមី​មាន​គុណភាព​ខ្ពស់​ក្នុង​តម្លៃ​សមរម្យ? លើស​ពី​នេះ​ទៅទៀត​ ពេល​ដែល​អ្នក​ទិញ​ផលិតផល​អាតូមីអ្នក​នឹង​ទទួល​បាន​ឱកាស​រក​ប្រាក់​ចំណូល​តាម​ផែនការ​ទីផ្សារ​របស់​អាតូមី​ ទទួល​បាន​ប្រាក់​សំណង​ពី​ការ​ចំណាយ​របស់​អ្នក។

ដើម្បី​ទិញ​ផលិតផល​អាតូមី​បាន​ក្នុង​តម្លៃ​ទាប អ្នក​ត្រូវ​តែ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​អ្នក​ណែនាំ (sponsor)ពេល​ចុះឈ្មោះ​រួច អ្នក​ទទួល​បាន​លេខ​សម្គាល់​ផ្ទាល់​ខ្លួន (ID)។​ លេខ​ID របស់​អ្នក​ប្រើ​បាន​គ្រប់​ប្រទេស​ដែល​មាន​សាខា​អាតូមី ហើយ​អ្នក​អាច​ទិញ​បាន​ក្នុង​តម្លៃ​សមាជិក

ផលិតផល​ល្អ​ផ្តាច់? ម៉ាក​ផលិតផល​ថែរក្សា​សម្រស់​ល្បី​ៗ​ដែល​អ្នក​ស្គាល់​ ដែល​អ្នក​ធ្លាប់​ប្រើ គឺ​ផលិត​ដោយ​កូលម៉ា(Kolmar BnH) ដែល​ជា​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ជាមួយ​អាតូមី។ ដូច្នេះ​ហើយ​បើ​កូលម៉ា​ផលិត​ឲ្យ​ម៉ាក​ដទៃ​បាន​ជោគជ័យ នុះ​កូលម៉ា​នឹង​ផលិត​ឲ្យ​ខ្លួន​ឯង​រឹត​តែ​ប្រសើរ​ជាង​គេ​ទៅទៀត

Atomy France brosse-à-dents-atomy

ក្រោយ​ពីបាន​ប្រើប្រាស់​ ខ្ញុំពេញចិត្ត ខ្ញុំនិយាយប្រាប់​តតគ្នា

សូម​អបអរសាទរ!
អ្នក​បាន​បោះ​ជំហាន​សាក​ប្រើ​ផលិតផល​របស់​អាតូមី​។ ឥឡូវ​អ្នក​អាច​វាយ​តម្លៃ​ថា​តើ​ផលិតផល​អាតូមី​មាន​គុណភាព​​កម្រិតណា និង​តម្លៃ​សមរម្យ​​ប៉ុនណា។ ពិត​ណាស់ អ្នក​អាច​ធ្វើ​បានពីព្រោះអ្នក​បាន​ក្លាយ​ជា​អ្នក​ប្រើប្រាស់​ជំនាញ​ម្នាក់​។ ប្រសិន​បើ​អ្នក​ពេញចិត្តនឹង​​ផលិតផល​ដែល​​មាន​​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ អ្នក​នឹងប្រាប់​ហើយ​ណែនាំ​អ្នក​ដទៃ​ទៀត។ ខ្លឹមសារ​នៃ​អាជីវកម្ម​នេះ​គឺ​ស្ថិត​នៅ​លើ​ការប្រើប្រាស់៖​ សាកល្បង​ប្រើប្រាស់​ ចែករំលែក​បទពិសោធន៍​របស់​អ្នក ​ហើយ​ណែនាំនិង​ពន្យល់​​អ្នក​ដទៃ​ឱ្យ​​ចាប់​យក​កម្រៃជើងសារ​ដូចអ្នក​ដែរ។ តើ​អ្នក​អាច​ធ្វើបានទេ គ្រាន់តែប៉ុណ្ណឹង? ប្រើ ប្រាប់ ប្រមូលសមាជិក ប្រមូលពិន្ទុ ប្រមូលកម្រៃជើងសារ។

ខ្ញុំបានប្រើ ខ្ញុំបានប្រាប់ ខ្ញុំចាប់យកឱកាសនេះ​ដើម្បី​រក​ប្រាក់​ចំណូល​វិញម្តង

ឥឡូវ​នេះ​អ្នក​បាន​ក្លាយ​ជា​អ្នក​ប្រើប្រាស់​ជំនាញ​ម្នាក់ អ្នក​ស្គាល់​ផលិតផល​អាតូមី​ច្បាស់​​ដោយ​ការជឿរជាក់ ប្រហែល​ជា​អ្នក​ចង់​បាន​ចំណូលពីការចំណាយ​របស់អ្នក​និង​ក្រុម​របស់អ្នកវិញហើយ​មើល៍​ទៅ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​បញ្ចុះបញ្ចូល​ណែនាំ​ឱ្យ​គេ​ទិញ​របស់​របរ​ដែល​ពួក​គេ​ត្រូវការ​​ប្រើប្រាស់​នៅ​លើ​ផ្សារ​អាតូមី ពង្រីក​​ក្រុម​អ្នក​ប្រើប្រាស់​ដែល​ពេញចិត្ត​និង​ស្មោះត្រង់​ចំពោះ​ផលិតផល​អាតូមីនៅ​លើ​បណ្តាញ​អាតូមី​ នៅ​ពេល​អ្នក​ទិញ​ផលិតផល​ណាមួយ អ្នក​ទទួល​បាន​ពិន្ទុ PV ផ្ទាល់​ខ្លួនដែល​អ្នក​អាច​សន្សំ​និង​រក្សាទុក​បាន​មួយ​ជីវិត​ (ផលិតផល​នីមួយ​ៗ​មាន​តម្លៃ​ពិន្ទុ = PV) ពេល​អ្នក​ទិញ អ្នក​ទទួល​បាន​ពិន្ទុ​ផ្ទាល់ខ្លួន​ប៉ុន្តែ​ពិន្ទុ​របស់​អ្នក​ក៏​ត្រូវ​បាន​ចែក​ដល់​សមាជិក​ទាំងអស់ដែលនៅ​ក្នុង​ក្រុម​របស់អ្នក (PV Group) ដូច្នេះ​តាម​ការចំណាយ​របស់​សមាជិក​ក្នុង​ក្រុម​ អ្នក​សន្សំ​បាន​ពិន្ទុ​និង​ទទួល​បាន​កម្រៃជើងសារ​​កាន់​តែ​លឿន​រហ័ស

អ្នក​មិន​ចាំបាច់​ធ្វើ​អ្វី​ក្រៅ​ពី​ទិញ​ផលិតផល​ដែល​អ្នក​ត្រូវការ​លើ​ទីផ្សារ​អាតូមី ​ហើយ​ទុក​ឲ្យ​ពេលវេលា​បង្កើត​ប្រាក់ចំណូល​អកម្ម​ដោយ​មិនដឹងខ្លួន​តាម​ការប្រើប្រាស់​របស់អតិងិជន

អ្នក​មិន​ចាំបាច់​ប្រឹង​លក់​ដើម្បី​ទទួល​បាន​ជោគជ័យ​ទេអ្នក​គ្រាន់​តែ​ធ្វើ​តាម​ផែនការ​ទីផ្សារ​អាតូមី​និង​ដើរ​តាម​ប្រព័ន្ធ​ដែល​ក្រុមហ៊ុន​រៀបចំ​ឲ្យ​តែ​ប៉ុណ្ណោះ

Atomy France

តើធ្វើដូចម្តេចដើម្បីរកប្រាក់ចំណូលនិង​សន្សំ​ពិន្ទុPV?

ផែនការ​ទីផ្សារ​របស់​អាតូមី​គឺ​ផ្អែក​លើ​ការប្រើប្រាស់​ មិន​មែន​ផ្អែក​ទៅ​លើ​ការ​លក់​ផលិតផល​នោះ​ទេអ្នក​ទិញ​តែ​អ្វី​ដែល​អ្នក​ត្រូវការ​ប្រើប្រាស់​ពិតប្រាកដ​ការប្រើប្រាស់​របស់​អ្នក​បង្កើត​ប្រាក់ចំណូល​អកម្ម​រយៈ​ពេល​វែង​ដូច្នេះ​​​អ្នក​គ្រាន់​តែ​ដូរ​ទីផ្សារ​ ដូរ​ទម្លាប់ ងាក​មក​ទិញ​ផលិតផល​អាតូមី​វិញ​ម្តង។ ផលិតផល​នីមួយ​ៗ​ដែល​បាន​លក់​មាន​​តម្លៃ​ជា​ទឹកប្រាក់ (Price) ​និង​តម្លៃ​ពិន្ទុ​ដែល​គេ​ហៅ​ថា PV​(Point Value) ផងដែរឧទាហរណ៍​សាប៊ូ​រាវ​មួយ​មានត​ម្លៃដុល្លារ​និង​​តម្លៃ​ពិន្ទុ​ស្មើនឹង​ ៣១០០ PV

Dish-detergent-atomy

 

 

ដូច្នេះ​រាល់​ពេល​ដែល​អ្នក​ទិញ​ផលិតផល​ពី​អាតូមី​អ្នក​ប្រមូលបាន​ពិន្ទុ PV

សមាជិក​​ក្នុង​ក្រុម​របស់​អ្នក​ក៏​ប្រមូល​​បាន​ពិន្ទុ (PV)​ ដូចគ្នា​ពេល​ទិញ​ម្តងៗ ពិន្ទុ​ទាំង​អស់​​ទុក​​ប្រើ​ដើម្បី​ទទួល​​​សំណង​ពី​ក្រុមហ៊ុន​

ដើម្បី​មាន​​លក្ខខណ្ឌ​គ្រប់គ្រាន់​​នឹង​ទទួល​បាន​កម្រៃជើងសារ​ ​អ្នក​ត្រូវ​​មាន​​ពិន្ទុ​ផ្ទាល់​ខ្លួន​​ចំនួនម៉ឺន​ ពិន្ទុ (ចំណាយប្រហែល ៣០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ)​

លេខ​សម្គាល់ ID របស់​អ្នក​គឺ​ ប្រើ​បាន​នៅ​ទូទាំង​ពិភពលោក​! អាតូមី​កំពុង​ពង្រីក​​សាខា​នៅ ៤៦ ប្រទេស​ចាប់ពី​ឆ្នាំ​ ២០២១ នេះ​ទៅ។ អ្នក​អាច​ណែនាំ​អ្នក​ណា​​ក៏បាន នៅ​ក្នុង​ប្រទេស​មួយ​ណា​ក៏​បាន​ ​ហើយ​ដាក់​​ក្នុង​ក្រុម​​អ្នក​ប្រើប្រាស់​​របស់​អ្នក​

នៅ​ពេល​អ្នក​ទិញ​ផលិតផល​អាតូមី​អ្នក​ប្រមូលបាន​ពិន្ទុ​ផ្ទាល់​ខ្លួន​ដែល​រក្សារ​ទុក​រហូត​ដល់​ថ្ងៃ​បញ្ចប់​សមាជិកភាព​​របស់​អ្នក (ផ្ទុយ​ពី​​ពិន្ទុក្រុម​​ដែល​ត្រូវ​លប់ចោល​ពេលដែលអ្នក​ទទួលបាន​កម្រៃជើងសារ)។​ នៅ​ពេល​ដែល​សមាជិក​ក្នុង​ក្រុម​​របស់​អ្នក​ទិញ​ផលិតផល​អាតូមី ​អ្នក​ប្រមូល​បាន​ពិន្ទុ​ក្រុម PVG (Point Value Group) ក្រុម​ខាង​ស្តាំ​និង​ខាង​ឆ្វេង​។ ការ​បញ្ជាទិញ​​របស់សមាជិក​ទាំងអស់​នៅ​ក្នុង​ក្រុម​ឆ្វេង​និង​ក្រុម​ស្តាំ​​ កំណត់​កំរៃជើងសារ​របស់​អ្នកចំនួន​សមាជិក​ដៃគូ​​​គឺ​គ្មាន​ដែន​កំណត់​

សូមបញ្ជាក់ថា​ពិន្ទុ​ដែល​ប្រមូល​​បាន​ពី​​សមាជិក​ម្នាក់​ៗ​ ​ត្រូវ​​ចែក​បូក​សរុប​​​ឱ្យ​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​​របស់​អ្នកដើម្បី​ទទួល​បាន​កម្រៃ​ជើងសារ​ អ្នក​ត្រូវ​ប្រមូលពិន្ទុ​ក្រុមឆ្វេង​និង​ពិន្ទុ​ក្រុមស្តាំ។ សហាការ​គ្នា​ដើម្បី​ជោគជ័យ

តើអ្នករកលុយតាមផែនការសំណងនេះយ៉ាងដូចម្តេច?

អតិថិជន៖ ក្លាយ​ជា​សមាជិក​ដើម្បី​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ប្រមាណ​ពី ២០ ទៅ ៣០% ថោក​ជាង​តម្លៃ​សាធារណៈ​។ អតិថិជន​ទទួល​បាន​ផលិតផល​ល្អ​ផ្តាច់និង​សុខភាព​មាំមួន។ អតិថិជន​អាច​បញ្ជាទិញ​បាន​ដោយ​ខ្លួន​ឯង​ពី​ក្រុមហ៊ុនផ្ទាល់​ដោយ​មាន​ការ​ធានា​រ៉ាបរង​ដោយ​ច្បាស់​លាស់។

អ្នកចែកចាយ​ខ្នាតតូច៖ តាមរយៈការទិញផលិតផលក្នុងតម្លៃ​សមាជិក អ្នកអាចលក់បន្ត​ក្នុង​តម្លៃសាធារណៈ អ្នក​នឹង​ទទួលបានប្រាក់ចំណេញ​ភ្លាមៗ

ផែនការទីផ្សារ​ខ្នាត​អន្តរជាតិ៖ ផែនការទីផ្សាររបស់យើង បានរៀបចំប្រព័ន្ធនិង​ផែនការសំណងដោយផ្អែកលើ៖

១. កម្រៃជើងសារ​ទូទៅ (៤៤%)
២.​ ប្រាក់រង្វាន់​មុខតំណែ (២០%)
៣.​ អំណោយបន្ថែម រហូតដល់ ១លានដុល្លារ
៤. បើកមជ្ឈមណ្ឌលបណ្តុះបណ្តាល (៦%)

៣៥% នៃប្រាក់​ចំណូល​សរុប​​របស់​ក្រុមហ៊ុន ត្រូវបានបម្រុងទុកជូន​ដល់សមាជិកសកម្ម

នៅ​ឆ្នាំ ២០១៩ អាតូមី​រក​បាន​ចំណូល​ ,៣ ពាន់​លាន​ដុល្លារ​ ដូច្នេះ ៤៥៥ លាន​ដុល្លារ​ដែល​បម្រុងទុក​សម្រាប់​ចែក​ជា​កម្រៃជើងសារ​ជូន​សមាជិក​ ស្មើនឹង ១០០% នៃ​តម្លៃ​ពិន្ទុ​ PV​ សរុប​។

  • ៧០% នៃ PV សម្រាប់​សមាជិក​
  • ៣០% សម្រាប់​ការគ្រប់គ្រង​និង​ការអភិវឌ្ឍន៍៖ កូលម៉ា​និង​ឃែរី (Kolmar et Kaeri).
ការបែងចែកកម្រៃជើងសារ​អាតូមី

១. កម្រៃជើងសារ​ទូទៅ (៤៤%)

កម្រៃជើងសារ​ទូទៅ ៤៤% នៃ PV សរុប​នឹង​ត្រូវ​ចែកចាយ​ក្នុង​ចំណោម​សមាជិក​ដែល​មាន​សមត្ថភាព​យោង​ទៅ​តាម​លក្ខខណ្ឌ ។ សមាជិក​ត្រូវ​ប្រមូល​ពិន្ទុ​ផ្ទាល់​ខ្លួន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ១០០០០ ពិន្ទុ​ដើម្បី​ស្រូប​បាន​ពិន្ទុ​ពី​អ្នក​ប្រើប្រាស់​ដែល​ចុះ​ឈ្មោះ​ក្រោម​អ្នក។ កម្រៃជើងសារ​ទូទៅ​ត្រូវ​បាន​គេ​គណនា​ជា​រៀងរាល់​ថ្ងៃ​។

ពិន្ទុផ្ទាល់ខ្លួន៖ ១០​ម៉ឺន

នៅ​ពេល​ដែល​ក្រុម​នីមួយ​ៗ​ប្រមូល​បាន ៣០ម៉ឺន​ពិន្ទុ​នឹង​ទទួល​បាន​កម្រៃជើងសារ​ប្រហែល ២០ ដុល្លារ​ដែល​គណនា​រាល់​ថ្ងៃ​។

ពិន្ទុផ្ទាល់ខ្លួន៖ ៣០​ម៉ឺន

ក្រុម​ខាង​ឆ្វេង​និង​ខាង​ស្តាំ​ប្រមូល​បាន ៣០ម៉ឺន​ពិន្ទុ​ ដូច្នេះ​អ្នក​នឹង​ទទួល​បាន​កំរៃជើងសារ​ប្រហែល ៦០ ដុល្លារ​។

ពិន្ទុផ្ទាល់ខ្លួន៖ ៧០​ម៉ឺន

ពេល​ដែល​មាន​ ៧០​ម៉ឺន​ពិន្ទុ ហើយ​ក្រុម​ខាង​ឆ្វេង​និង​ខាង​ស្តាំ​បាន​ឡើង​ដល់​៣០​ម៉ឺន​ពិន្ទុ អ្នក​នៅ​តែ​ទទួល​បាន ៦០ ដុល្លារ។ ប៉ុន្តែ​ប្រសិនបើ​ក្រុម​ខាង​ស្តាំ​និង​ខាង​ឆ្វេង​មា​ពិន្ទុ​ដល់ ៧០​ម៉ឺន​ក្នុង​រយៈ​មួយ​ថ្ងៃ​ អ្នក​នឹង​ទទួល​បាន​កំរៃជើងសារ ១២០ ដុល្លារ​ក្នុង​ថ្ងៃ​ហ្នឹង​។

ពិន្ទុផ្ទាល់ខ្លួន៖ ១.៥លាន

ប្រសិន​បើ​ពិន្ទុ​ក្រុម​មាន ៣០​ម៉ឺន អ្នក​នឹង​ទទួល​បាន​កំរៃជើងសារ ៦០ ដុល្លារ, តែ​ប្រសិនបើ​ក្រុម​មាន​ពិន្ទុ ៧០​ម៉ឺន​ អ្នក​នឹង​ទទួល​បាន​កំរៃជើងសារ ១២០ ដុល្លារ, ពេល​ដែល​ពិន្ទុ​ក្រុម​កើន​ទៅ​ដល់​ ១,៥ លាន អ្នក​នឹង​ទទួល​បាន ២៦០ ដុល្លារ​។ អ្នក​អាច​ទទួល​បាន​កម្រៃជើងសារ​រាល់​ថ្ងៃ​លើកលែង​តែ​ថ្ងៃ​អាទិត្យ។ ដូច្នះ​មាន​ថ្ងៃ​ខ្លះកាត់បាន៦០ដុល្លារ, ថ្ងៃ​ខ្លះកាត់បាន១២០ដុល្លារ, ថ្ងៃ​ខ្លះ​ទៀត​កាត់បាន២៦០ដុល្លារ

ពិន្ទុផ្ទាល់ខ្លួន៖ ២.៤លាន

ពិន្ទុ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​កំណត់​ត្រឹម​តែ ២,៤ លាន​ប៉ុណ្ណោះ ទោះ​ជា​អ្នក​ទិញ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ រី​ឯ​ពិន្ទុ​ក្រុម​វិញ​កំណត់​ត្រឹម​៥០​លាន​ពិន្ទុ។ ពិន្ទុ​ដែល​សល់ អ្នក​អាច​ចែក​ជូន​កូន​ក្រុម​។ ​កម្រៃជើងសារ​អាច​ឡើង​ដល់ ១២០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ សូម​មើល​ស្លាយ​ខាង​លើ ផែនការ​សំណង​តាម​រូបភាព។

២. រង្វាន់​មុខ​តំណែង៖ ២០%

អ៊ឹមផឺរៀរ​ម៉ាស្ទ័រ
ក្រោនម៉ាស្ទ័រ
រ៉ូយាល​ម៉ាស្ទ័រ
ស្តារ​ម៉ាស្ទ័រ
ហ្សេរ៉ុនរ៉ូសម៉ាស្ទ័រ
ដាយម៉ុន​ម៉ាស្ទ័រ

សេលម៉ាស្ទ័រ

0.៣%
0.៥%
១%
១.២%
២%
៥%

.

.
.
.
១០%
.
.

១០%

២០% នៃ​ពិន្ទុ​សរុប​ ត្រូវ​ចែក​ជូន​អ្នក​ឡើង​​តំណែង​។ ប្រាក់​រង្វាន់​នឹង​ត្រូវ​បង់​រៀងរាល់​១​សប្ដាហ៍​ម្តង​។ អ្នក​ត្រូវតែ​សំរេច​គោលដៅ​របស់​អ្នក​ចាប់​ពី​ថ្ងៃ​ទី១ដល់​ថ្ងៃ​ទី​១៥​ ឬ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ដាច់​ខែ។

ទាំងអស់​មាន​៧​មុខតំណែង​។ ដូច​ដែល​អ្នក​អាច​មើល​ឃើញ​ពី​តារាង​ មុខ​តំណែង​ទី​១ ទទួល​បាន​អត្ថប្រយោជន៍​ ៥០% ​ម្នាក់​ឯង​នៃ​រង្វាន់​សរុប​ ហើយ​ពាក់​កណ្តាល​ទៀត​ត្រូវ​ចែក​រំលែក​ដល់​មុខតំណែង​ផ្សេងទៀត។

៣. អំណោយលើកទឹកចិត្តនិងប្រាក់រង្វាន់​មុខតំណែង

មិន​ត្រឹម​តែ​បាន​កម្រៃជើងសារ​ទូទៅ​ជា​រៀងរាល់​ថ្ងៃ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​អាតូមី​មាន​ផែនការ​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សមាជិក​ដែល​ឡើង​តំណែង។

មុខតំណែង

រង្វាន់​លើក​ទឹក​ចិត្ត

សេលម៉ាស្ទ័រ

. HemoHIM ,
. Atomy Skin Care 6 
. Atomy Evening Care 

ដាយម៉ុនម៉ាស្ទ័រ

. កំព្យូទ័រ​យួរ​ដៃ,
. HemoHIM ,
. Atomy Skin Care 6 ,
. Atomy Evening Care .

ហ្សេរ៉ុនរ៉ូស​ម៉ាស្ទ័រ

* ២០០០ $ ជា​ប្រាក់​សុទ្ធ,
. សំបុត្រ​ធ្វើ​ដំណើរ​២សន្លឹក

ស្តារ​ម៉ាស្ទ័រ

* ១០០០០ $ ជា​ប្រាក់​សុទ្ធ,
. សំបុត្រ​ធ្វើ​ដំណើរ​៤សន្លឹក

រ៉ូយាល​ម៉ាស្ទ័រ

* ៥០០០០ $ ជា​ប្រាក់​សុទ្ធ,
* កាត​ក្រុមហ៊ុន ២០០០ $/មួយខែ
. ជួលឡានឲ្យប្រើ,
. សំបុត្រ​ធ្វើ​ដំណើរ​៤សន្លឹក

ក្រោន​ម៉ាស្ទ័រ

* ៣០០០០០ $ ជា​ប្រាក់​សុទ្ធ,
* កាត​ក្រុមហ៊ុន ៥០០០ $/មួយខែ 
. ឡានមួយគ្រឿង,
. សំបុត្រ​ធ្វើ​ដំណើរ​៤សន្លឹក

អ៊ឹមផឺរៀរ​ម៉ាស្ទ័រ

* ១លានដុល្លារ  ជា​ប្រាក់​សុទ្ធ,
* កាត​ក្រុមហ៊ុន ១០០០០ $/មួយខែ 
. ការិយាល័យមួយដែលមានទំហំ១៧០០ម៉ែត្រការ៉េ + អ្នកជំនួយការម្នាក់
. ឡានប្រណិតមួយគ្រឿង + អ្នកបើកបរ​ម្នាក់
. សំបុត្រ​ធ្វើ​ដំណើរ​ទៅអឺរ៉ុម៤សន្លឹក

៤. បើកមជ្ឈមណ្ឌលបណ្តុះបណ្តាល (៦%)

អ្នក​អាច​ស្នើ​សុំ​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បាន​ពេល​ដែល​អ្នក​មាន​សមត្ថភាព​​គ្រប់គ្រាន់។ មជ្ឈមណ្ឌល​នេះ​មាន​គោលដៅ​ផ្នែក​ខាង​អប់រំ​ ទីប្រឹក្សា និង​ជ្រើសរើស​សមាជិក​ថ្មី​។ នាយក​មជ្ឈមណ្ឌល​ទទួល​បាន​ % នៃ​ការលក់​សរុប​របស់​ក្រុម​សមាជិក​​។ អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​ត្រូវ​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ស្រប​តាម​បទប្បញ្ញត្តិ​របស់​ក្រុមហ៊ុន។

៥. ប្រាក់ចំណូលប្រចាំខែ

មុខតំណែង

ប្រាក់ចំណូល ឆ្នាំ២០១៧

អ៊ឹមផឺរៀរ​ម៉ាស្ទ័រ
ក្រោនម៉ាស្ទ័រ
រ៉ូយាល​ម៉ាស្ទ័រ
ស្តារ​ម៉ាស្ទ័រ
ហ្សេរ៉ុនរ៉ូសម៉ាស្ទ័រ
ដាយម៉ុន​ម៉ាស្ទ័រ
សេលម៉ាស្ទ័រ

± $ ៥០០០០
± $​ ៤០០០០
± $ ៣០០០០
± $ ២០០០០
± $ ១០០០០
± $ ៤០០០
± $ ២០០០

កម្រៃជើងសារទូទៅប្រចាំថ្ងៃ + កម្រៃជើងសារ​មុខតំណែង + កម្រៃជើងសារ​មជ្ឈមណ្ឌល + គ្រឿង​លើក​ទឹក​ចិត្ត

មុខតំណែងនិង​លក្ខន្តិកៈឡើងតំណែង

ផែនការទីផ្សារបណ្តាញអាតូមី បានបង្កើត៧មុខតំណែង៖

 -​ សេលម៉ាស្ទ័រ ជា​មុខតំណែង​ទី​មួយ​ដែល​នាំ​ទៅ​រក​ភាព​ជោគជ័យ។ ដើម្បី​ទទួល​បាន​តំណែងមួយនះ អ្នកត្រូវមាន​ពិន្ទុផ្ទាល់​ខ្លួន៧០ម៉ឺន ហើយ​ពិន្ទុ​ក្រុម​ឆ្វេង​​២.៥លាននិង​​ក្រុម​ស្តាំ២.៥លាន។ ប៉ុន្តែ​តំណែង​នេះ​អាច​បាត់​ទៅ​វិញ​ពេល​ដែល​ពិន្ទុ​ឆ្វេង​ស្តាំ​ធ្លាក់​ចុះ។ ពេល​ដែល​យើង​រក្សា​តំណែង​សេលម៉ាស្ទ័រ​ជាប់​ យើង​ក្លាយ​ទៅ​ជា អូតូសេលម៉ាស្ទ័រ (ពិន្ទុ​ពេញ​រហូត)។ ដើម្បី​ឡើង​តំណែង​បន្ត​ទៀត អូតូសេលម៉ាស្ទ័រ ត្រូវ​យឹតយោង​សមាជិក​ក្នុង​ក្រុម​របស់​ខ្លួន​ឲ្យ​ឡើង​ជា សេលម៉ាស្ទ័រ បាន​៤​នាក់៖ ២​នាក់​ខាង​ឆ្វេង ២​នាក់​ខាង​ស្តាំ​ នោះ​នឹង​បាន​ឡើង​ជា​តំណែង​​ដាយម៉ុនម៉ាស្ទ័រ។

ដាយម៉ុនម៉ាស្ទ័រ ក៏​ត្រូវ​ជួយ​លើក​ស្ទួយ សេលម៉ាស្ទ័រ ៤​នាក់​ដែល​នៅ​ពី​ក្រោម​ខ្សែ​របស់​ខ្លួន​ឲ្យ​ឡើង​ជា​ដាយម៉ុនម៉ាស្ទ័រ​ដែរ​ទើប​ឈាន​ទៅ​រក​តំណែង​ទី​៣​បាន​។ ការឡើងតំណែង​នីមួយ​ៗ​ត្រូវ​ដើរ​តាម​រូបមន្ត​នេះ​ជា​បន្តបន្ទាប់​។

សូម​មើល​រូបភាព (ស្លាយ)ខាង​លើ​នេះចូល​អាន​អត្ថបទ​នេះ​បន្ថែម ទីផ្សារបណ្តាញអាតូមី វិថីឆ្ពោះទៅកាន់ភាពជោគជ័យ

Lorem ipsum dolor sit amet.
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
error: Content is protected !!