ក្រុមហ៊ុនទីផ្សារបណ្តាញអាតូមី

  • ឈ្មោះ​ក្រុម​ហ៊ុន
    Atomy Corporation
  • កាលបរិច្ឆេទ​បង្កើត
    ១ មិថុនា ២០០៩
  • ស្ថាបនិក
    Park Han-gil
  • ប្រាក់ចំណូលប្រចាំឆ្នាំ
    ១,៣ ពាន់លានដុល្លារ (ក្នុងឆ្នាំ ២០១៩)
  • ចំនួនសមាជិកនៅលើពិភពលោក
    ប្រហែលជា ១០ លាននាក់
  • ចំនួនបុគ្គលិកនៅទូទាំងពិភពលោក
    ប្រហែលជា ៣០០ នាក់
  • សាចានៅក្រៅប្រទេស
    សហរដ្ឋអាមេរិក,​ កាណាដា, ជប៉ុនតៃវ៉ាន់, សិង្ហបុរី, កម្ពុជា, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, ម៉ិកស៊ិក, អូស្ត្រាលី, ឥណ្ឌូនេស៊ី, រុស្ស៊ី, ចិន, កូឡុំប៊ី៖ នឹង​មាន ៤៦ ប្រទេស​ ចាប់​ពី​ឆ្នាំ ២០២១ ។
  • ផលិតផលគោល
    សុខភាព, គ្រឿងសំអាង, មូលដ្ឋានអាហារ, ម៉ូដ និង​ការតុបតែង​ផ្ទះ។

គុណភាពល្អផ្តាច់ តម្លៃសមរម្យ

អាតូមី​ក្រុមហ៊ុនទីផ្សារបណ្តាញ

បង្កើតឡើងក្នុងឆ្នាំ២០០៩ អាតូមីគឺជា​ក្រុមហ៊ុន​ទីផ្សារ​បណ្តាញ​ដែល​ប្រតិបត្តិការ​លក់​ដោយ​ផ្ទាល់​នៅ​ក្នុង​តំបន់​ជាច្រើន​​​នៅ​លើ​ពិភពលោក​។ អាតូមី​គឺ​ជា​គេហទំព័រ​លក់​ទំនិញ​តាម​អ៊ិនធឺរណែត​របស់​កូរ៉េ​ដែល​ផ្តោត​លើ​ផលិតផល​សុខភាព​ស, ម្រស់​និង​ផលិតផល​ថែរក្សា​​​​​ស្បែក

ចាប់តាំង​ពី​ការចាប់ផ្តើម​មក ​ក្រុមហ៊ុន​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​បង្កើត​​ទីផ្សារ​បណ្តាញ​​ដែល​​គិត​ដល់​ប្រយោជន៍​អតិថិជន​ជាធំ ​ហើយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​សំខាន់​ពីរ​៖ គុណភាព​​ល្អ​ផ្តាច់ក្នុង​តម្លៃ​​សមរម្យ​

ទស្សនវិជ្ជា"​ម៉ាស្ទី" (mastige)

នៅ​ឆ្នាំ​២០១៩ អាតូមី​រក​បាន​ចំណូល ១.៣ ពាន់​លាន​ដុល្លារ​ហើយ​នៅ​ខែ​កក្កដា​ឆ្នាំ ២០២០ ចំនួន​សមាជិក​ដែល​បាន​ចុះឈ្មោះ​បាន​ឈាន​ដល់ ១០ លាននាក់​នៅ​ទូទាំង​ពិភពលោក​។

ក្រុមហ៊ុន​អាតូមី​ទទួល​បានភាព​ជោគជ័យ​ដ៏​ឆាប់​រហ័ស ដោយសាការ​គោរព »ទស្សនវិជ្ជាម៉ាស្ទី » បាន​ន័យ​ថា​​ផលិតផលិតផល​ដែល​មាន « គុណភាពល្អ​ផ្តាច់ » លក់ក្នុង « តម្លៃទាប​បំផុត​ដែលអាច​លក់​ទៅបាន » ។ អាតូមី​ផលិត​ដើម្បី​គុណភាពខ្ពស់​និង​ចំណាយ​តិច​ជាង​ផលិតផល​ផ្សេង​ទៀត​ដែល​លក់នៅលើទីផ្សារ។ ទោះ​ជា​ផលិតផល​​ល្អ​យ៉ាងណា​ក៏ដោយ​ តែបើ​អាតូមីមិនអាច​លក់​ក្នុង​តម្លៃទាប​បាន​ជូន​មហាជន គឺក្រុមហ៊ុន​​មិន​ផលិតវា​ឡើយ។

« ​ម៉ាស្ទី » MASSTIGE គឺ​ជា​ពាក្យ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ពាក្យ​ MASS ដែលមាន​ន័យ​ថាមហាជន​និង​ពាក្យ PRESTIGE ដែល​មាន​ន័យ​ថា​ប្រណីត​ គឺ​សំដៅ​ទៅ​លើ​ទំនិញ​ប្រណីត​ពេញ​និយម​។ 

ទីផ្សារ​បណ្តាញ​អាតូមី​​ដែលយើងកំពុងអភិវឌ្ឍ គឺជា​បណ្តាញ​ចែកចាយ​ដែល​ប្រកួតប្រជែង​ជាមួយ​​ផ្សារ​ទំនើប​​និងហាងលក់បញ្ចុះតំលៃ​ ក៏​ដូច​ជាការលក់តាមផ្ទះ​និង​ការលក់អនឡាញ​។ ផលិតផល​របស់​អាតូមី​មានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

ផលិតផល​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​មាន​ន័យ​ថា​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អ​និង​មាន​តម្លៃ​សមរម្យ​ ពោល​គឺ​ផលិតផល​ដែល​មាន​ការប្រកួតប្រជែង​​ទាំង​គុណភាព​និង​តម្លៃ នេះ​ជា​ការធានា​របស់​អាតូមី។

ក្រុមហ៊ុន​ផ្សេង​អាច​បង្កើត​ផលិតផល​​ដែល​មាន​គុណភាព​ខ្ពស់បាន តែ​មិន​អាច​លក់​ក្នុង​តម្លៃទាប​ដូច​អាតូមីបាន​ឡើយ។

ហេតុអ្វីបានជាគុណភាពអាតូមីមិនអាចប្រគួតប្រជែងបាន?

ចំណុច​សំខាន់​គឺ​ក្រុមហ៊ុន​ផ្សេង​ទៀត​មិន​អាច​មាន​លទ្ធភាព​ផលិត​អ្វី​​ដែល​មាន​គុណភាព​ផង​​នឹង​​តម្លៃ​​ទាប​ផង​​ដូច​​អាតូមីបានទេ។ ដើម្បី​ផលិត​ផលិតផល​ដែលមិនមាន​គុណភាព​និង​តម្លៃ​ទាប​គឺ​ត្រូវការ​​ពីរយ៉ាង៖
១. ការស្រាវជ្រាវ​និង​បច្ចេកវិទ្យា​ខ្ពស់។
២. មាន​ធនធាន​ធម្មជាតិ​​ស្រាប់ មាន​រោងចក្រ​និង​បណ្តាញ​ចែកចាយ​ផ្ទាល់​ខ្លួន​​​ ដូច្នេះ​អាតូមី​អាច​គ្រប់គ្រងតម្លៃនិង​លក់​​ធូរថ្លៃ​តាមដែលអាចធ្វើទៅបាន។

នោះហើយជាអ្វីដែលអាតូមីមាន។ ប្រសិនបើអ្នកមិនមានគុណសម្បត្ដិទាំងពីរនេះ​ទេ គ្មាន​អ្នក​ណា​​អាចយកឈ្នះ​គុណភាព​និង​តម្លៃ​របស់អាតូមីបាន​ឡើយ។

មូលហេតុ​ដែល​អាតូមី​អាច​ផលិត​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​​ក្នុង​តម្លៃ​ទាប​បែប​នេះ​​ ដោយសារ​តែ​ការ​ចូលរួម​គ្នានៃ​ក្រុមហ៊ុនបីអាតូមី​គឺ​​ជា​​មជ្ឈមណ្ឌល​​ចែកចាយ​​​ផ្តាច់មុខ​នៃ​ក្រុមហ៊ុន​កូលម៉ាប៊ីអិនអេច(Kolmar BNH) ដែល​​ជា​​ក្រុមហ៊ុន​​​បង្កើត​​ឡើង​​​ដោយ​​ឃែរី (KAERI -​ វិទ្យាស្ថានស្រាវជ្រាវថាមពលបរមាណូកូរ៉េ)​និងកូលម៉ា​កូរ៉េ (Kolmar Korea)

សព្វថ្ងៃ​​នេះ​​​​ឃែរី​​ត្រូវ​​បាន​​គេ​​ស្គាល់​​ជា​ផ្លូវ​ការ​​ថា​ជា​​​ណាសា (NASA)​​នៃ​​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង​​។ ដោយសារ​​តែ​​វា​​ជា​​វិទ្យាស្ថាន​​ស្រាវ​ជ្រា​វ​​មួយ​នេះ​បាន​ទទួល​​​មូល​និធិ​​​និង​ថវិការ​ពី​រដ្ឋាភិបាល​កូរ៉េ​ ​​ឃែរី​​មិន​​អាច​​ធ្វើ​​អាជីវកម្ម​​​​ខ្លួនឯង​បាន​ទេ

មូលហេតុ​​នេះ​ហើយ​ដែល​​​ឃែរី​​បាន​​ចាប់​​ដៃគូ​​ជា​​មួយ​​កូលម៉ា​កូរ៉េ​​​ដែល​​​ជា​​​ក្រុមហ៊ុន​​​ដែល​មាន​អាយុកាល​ជាង​ ១០០ ឆ្នាំ​មក​ហើយ​ ឯកទេស​ក្នុង​ការ​បង្កើត​ផលិតផល​គ្រឿង​សំអាង​និង​ឱសថ

ក្រុមហ៊ុន​ទាំង​ពីរ​សម្រេច​ចិត្ត​​រួម​គ្នា​បង្កើត​កូលម៉ាប៊ី​អិនអេច (Kolmar BnH) ជា​ក្រុមហ៊ុន​មួយ​ដែល​មាន ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍ (R&D) លំដាប់​​ពិភពលោក​​និង​​បច្ចេកវិទ្យា​​ទំនើប (រួម​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរបច្ចេកវិទ្យា​វិទ្យុសកម្ម​និង​បច្ចេកវិទ្យា​ណាណូ) ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ផ្ទាល់។ ដូច្នេះ​មិន​មាន​ការចំណាយ​លើ​ការស្រាវជ្រាវ​មក​ពីវិស័យ​ឯក​ជន​ទេ​។​ គ្មាន​​ការចំណាយ​លើ​វិស័យ​នៃ​ការ​ស្រាវ​ជ្រាវ​​នះហើយ​ដែល​ជា​កត្តា​​ដ៏​ធំ​មួយ​ដែល​កូលម៉ាប៊ី​អិនអេច​​អាចផលិត​​បាន​ក្នង​តម្លៃ​ទាប ម្យាង​ទៀត​កូលម៉ាប៊ី​អិនអេច​​​​មាន​​​មធ្យោបាយ​ផលិត​គ្រប់គ្រាន់​តាំង​ពី​វត្ថុ​ធាតិ​ដើម,​​ ដៃគូ​និង​រោង​ចក្រ​​ពី​ដើម​ដល់​ចប់​​ មិន​ត្រូវ​​ពឹង​​ឬ​​ជួល​ក្រុមហ៊ុន​​​ផ្សេង​​ទៀត​​​​​ទេ​។

ឯករាជភាព​និង​ស្វ័យភាព​ក្នុង​ការផលិត​​ធ្វើ​ឲ្យ​កូលម៉ាប៊ី​អិនអេច​​​​​ត្រួតពិនិត្យ​តម្លៃ​លក់​ចេញ​និង​ធានា​ស្ថេរភាព។

កូលម៉ាប៊ី​អិនអេច​​​​ (Kolmar BnH) ក៏​បាន​ផ្តល់​នូវ​សេវាកម្ម​ថែរក្សាស្បែក​និង​គ្រឿងសំអាង​និង​ផលិត​ឲ្​រាប់​រយ​យ​ម៉ាក​ដូច​ជា​ Chanel, Lancome, DeBon, Laneige, Shiseido, Ponds, Forever, Nu Skin, Amore-Pacific …។ ល។ 

គុណភាព​និង​តម្លៃ​​ដែល​មិន​ងាយ​ប្រណាំង​ប្រជែង: Kolmar BNH

  • មាន​​​មធ្យោបាយ​ផលិត​គ្រប់គ្រាន់​តាំង​ពីដើម​ដល់​ចប់​​។
  • មាន​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍ (R&D) លំដាប់​​ពិភពលោក​​និង​​បច្ចេកវិទ្យា​​ទំនើប។
  • ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ផ្ទាល់។
  • ​មិន​មាន​ការចំណាយ​លើ​ការស្រាវជ្រាវ​មក​ពីវិស័យ​ឯក​ជន​ទេ។
Atomy France infographie représentant les sociétés partenaires
Atomy France Atomy société mondiale de marketing de réseau

ផែនការទីផ្សារអាតូមី

ផែនការ​ទីផ្សារ​អាតូមី​គឺ​សាមញ្ញ​​បមផុត៖ សាកល្បង​ប្រើ​​ផលិតផល​និង​ចែក​រំលែក​បទពិសោធន៍​។ តែ​ប៉ុណ្ណឹង​អែង! មិនបាច់និយាយ​អួតឬ​ចំណាយ​លើ​ការផ្សព្សផ្សាយ​អំពីផលិតផល​​ច្រើន​ទេ ទុក​ឲ្យ​ផលិតផល​វា​​និយាយ​​ខ្លួន​វា។

អ្នក​អាច​ប្រើ​ផលិតផល​អាតូមី​មួយ​ណាក៏​បាន​ ​ផលិតផល​​ទាំងអស់​សុទ្ធតែ​មាន​គុណភាព​ល្អ​និង​​ធូរថ្លៃ​​ជាង​គេ​នៅ​លើ​ទីផ្សារ​​។

ច្រាស​ដុសធ្មេញ​​អាតូមី​គឺ​ជាឧទាហរណ៍​ដ៏​ល្អ​មួយ៖ ច្រាស​ដុសធ្មេញ​តែ​មួយ​មាន​តម្លៃ​តិច​ជាង​មួយ​ដុល្លារ​ ប៉ុន្តែ​វា​មាន​អ៊ីយ៉ុងមាស​ស្តើង​និង​ មាន​សរសៃ​ទន់​តែ​រឹងមាំ​​ដែល​ផលិត​ដោយ​បច្ចេកវិទ្យាណាណូ​​ម្យាង​ទៀត​ដង​វា​​​​មាន​សារធាតិ​ដែល​មិន​ឲ្យ​មេរោគ​កកើត​បាន​។

ឧទាហរណ៍​​មួយ​ទៀតគឺ Atomy Skin Essence

Atomy Skin Essence មាន​តម្លៃ​ត្រឹម​តែ ១៧ ដុល្លារ​ ប៉ុន្តែ​បាន​ឈ្នះ​ពាន​រង្វាន់ Jang-Young-Shil នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ពានរង្វាន់​គ្រឿង​សំអាង​ដ៏​មាន​កិត្យានុភាព​បំផុត​នៅ​ក្នុង​ប្រទេស​។ Atomy Skin Essence របស់​អាតូមី​ឈ្នះ​ផលិតផល​ដទៃទៀត​ដែល​មាន​តម្លៃ​ជាង ៣០០ ដុល្លារ​។ កូរ៉េ​គឺ​ជា​ប្រទេស​តូច​មួយ​ប៉ុន្តែ​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ការលក់​គ្រឿង​សំអាង​​ចេញ​នៅ​លើ​ពិភពលោក​ហើយ​ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៃ​គ្រឿង​សំអាង​នៅ​លើ​ពិភពលោក​ផង​ដែរ។ អាតូមី​ប្រកាន់ជាប់​​បាវវចនា​​របស់​ខ្លួន​ « គុណភាពល្អផ្តាច់​និង​​តម្លៃ​ល្អផ្តាច់« ។

អាតូមីជាប្រព័ន្ធពីរ៉ាមីតឬ ?

អាតូមី​មិន​មែន​ជា​ប្រព័ន្ធ​ពីរ៉ាមីត​ទេ វា​មាន​រូបរាង​ស្រដៀង​គ្នា​តែ​ផែនការ​ខុស​គ្នា ពីព្រោះ​ប្រព័ន្ធ​ពីរ៉ាមីត​បង្ក​ហានិភ័យ​ឲ្យ​សមាជិក​នៅ​ពី​ក្រោម​ខាត​ពេលវេលា​ ខាត​លុយកាក់ ធ្វើការ​ប្រមូល​ចំណូល​ឲ្យ​តែ​ថ្នាក់​លើ​បាន​មិន​ចេះ​ចប់ ពេល​ដែល​អស់​ឬ​ខ្សត់​សមាជិក​ថ្មី​ចូល​រួម រក​ចំណូល​លេង​បាន ក្រុមហ៊ុន​បិទ​ទ្វា​តែ​ម្តង វា​ជា​វិធី​បោកប្រាស់​ខ្នាត​ធំ​ស្រប​ច្បាប់​មួយ។ រីឯ​អាតូមី​វិញ បាន​ចងក្រង​ប្រព័ន្ធ​រក​ចំណូល​តាម​ការ​ចំណាយ​របស់​ខ្លួន​ឯង​ផ្ទាល់​និង​របស់​ដៃគូ។ សមាជិក​អាតូមី​ចំណាយ​តែ​ទៅ​លើ​អ្វី​ដែល​យើង​ចង់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។

ដើម្បី​កុំឲ្យ​មាន​ការភាន់ច្រឡំ​ខ្ញុំ​បាន​រក​និយមន័យ​ថ្មី៖ « អាតូមី​ជា​ទីផ្សារ​បណ្តាញ​ទំនាក់ទំនង​ចាប់​លេខរៀង »

ផែនការ​ទីផ្សារ​អាតូមី​គឺ​សាមញ្ញ​បំផុត៖ សាក​ប្រើ​ផលិតផល​និង​ចែករំលែក​បទពិសោធន៍។ តែ​ប៉ុណ្ណឹង​ឯង​។ យើង​មិន​បាច់​និយាយ​ច្រើន​ពី​ផលិតផល ពេល​អ្នក​ប្រើ​គឺ​អ្នក​ទទួល​ស្គាល់​គុណភាព​វា​ដោយ​ខ្លួន​ឯង!

អាតូមី​មិន​មែន​ជា​ប្រព័ន្ធ​ពីរ៉ាមីត ពីព្រោះ​យើង​កំណត់​កម្រៃជើងសារ​ទូទៅ​ត្រឹម​៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​​ខែ ដើម្បី​ទុក​ឧកាស​ឲ្យ​ថ្នាក់​ក្រោម​ឡើង​ដល់​កំពូល​៥​ម៉ឺន​ដុល្លារ​ដែរ​គ្រាន់​តែ​មុន​នឹង​ក្រោយ ម៉្យាងទៀត សមាជិក​ថ្នាក់​ក្រោម​ទទួល​បាន​ភាគរយ​នៃ​​កម្រៃជើងសារ​ច្រើន​ជាង​ថ្នាក់លើ​ពេល​ឡើង​តំណែង។

ផែនការ​អាតូមី​គឺ​បង្កើត​អ្នក​មាន​ថ្មី​ឲ្យ​បាន​ច្រើន​និង​កាត់​បន្ថយ​​ភាព​ក្រីក្រ​ឲ្យ​ធ្លាក់​ចុះ។ មាន​​សមាជិក​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​រស់​ដោយ​សុខសាន្ត​ជា​​មួយ​ចំណូល​អកម្ម​អាតូមី។

schéma

ប្រព័ន្ធអាតូម៉ី, ប្រព័ន្ធខ្សែពីរ

អ្នក​ត្រូវ​សន្សំ​ពិន្ទុ​ឲ្យ​បាន​ច្រើន ពីព្រោះ​កម្រៃជើងសារគណនាចេញ​ពី​ចំនួនពិន្ទុ​សរុប​របស់​ដៃគូ​និង​របស់​អ្នក​ផ្ទាល់។ អ្នក​គ្រាន់​តែ​ធ្វើការ​ជា​មួយ​ដៃ​គូចែក​ជាពីរ​ក្រុម៖​ ក្រុម​ឆ្វេង​និង​ក្រុម​ស្តាំ។​ ប្រព័ន្ធអាតូម៉ីគឺ​ជា​ប្រព័ន្ធខ្សែពីរ ដូច្នេះ​ស្រួល​ធ្វើការ​ណាស់ និយាយ​ឲ្យ​ចំ​ទៅ អ្នក​ប្រឹង​ពង្រីកតែ​​មួយ​ខ្សែទេ ខ្សែ​ស្តាំ​របស់​អ្នក រីឯ​ខ្សែ​ឆ្វេង​គឺ​ជាខ្សែរួម សហការរួមគ្នា។

នៅ​ពេល​ដែល​អ្នក​សន្សំ​ចំនួន​ពិន្ទុ PV បាន​គ្រប់គ្រាន់​ អ្នក​មាន​សិទ្ធិ​ទទួល​បាន​កំរៃជើងសារ​ទៅ​តាម​​ចំនួន​ពិន្ទុ​របស់​ខ្លួន​និង​របស់​ក្រុម​ទាំង​សងខាង។ ពិន្ទុ​គឺ​សម្រាប់​កាត់​យក​កម្រៃជើងសារ​ប្រចាំថ្ងៃ​និង​ពេល​ឡើង​មុខ​តំណែង(គិត​ពីរ​ដងក្នុង​​មួយ​ខែ៖ ថ្ងៃទី១ដល់​ថ្ងៃទី​១៥ -​ ថ្ងៃ​ទី​១៦​ដល់​ដាច់ខែ)។

ពិន្ទុ​ផ្ទាល់​ខ្លួន​​រក្សារ​ទុក​មួយ​ជីវិត រិឯ​ពិន្ទុក្រុម​ត្រូវ​លប់​ចោល​ពេល​ដែល​​យើង​កាត់​យក​កម្រៃជើងសារ ហើយ​ត្រូវ​រង់ចាំ​​ឲ្យ​ពិន្ទុ​កើន​ឡើង​វិញ។

សូម​អ្នក​កុំបារម្ភថារក​ពិន្ទុ​មិន​បាន​ កុំ​ធ្វើ​ដោយ​តក់​ក្រហល់ ​ក្រុមហ៊ុន​ទុក​ពេលវេលា​ឲ្យ​អ្នក​គ្មាន​ពេល​កំណត់។ 

ផែនការ​ទីផ្សារ​អាតូមីបង្កើត​ចំណូល​អកម្ម។ បើ់កភ្នែកលុយចូល បើកភ្នែក​លុយ​ចូល​ធនាគារ​ដោយ​មិន​បាច់​ប្រឹង​ដោយ​មិន​ដឹង​ខ្លួន។

ពីរស​ប្ដា​ហ៏​ម្តង ពេល​ដែល​ពិន្ទុគ្រប់​លក្ខណ​ អ្នក​អាច​ទទួល​បាន​មុខ​តំណែង។ នៅ​អាតូមី ទាំង​អស់​មាន​៧​មុខ​តំណែង ហើយ​មុខ​តំណែង​តូច​ជាង​គេ​ក៏​អាច​រក​ចំណូល​បាន​ ​១៥០០ ដុល្លារ​ក្នុង​មួយ​ខែដែរ។

មុខ​តំណែង​ទាំង​៧​នៅ​ក្នុង​បណ្តាញ​អាតូមី៖

  1. សេលម៉ាស្ទ័រ
  2. ដាយម៉ុនម៉ាស្ទ័រ
  3. ស្សេរ៉ុនរ៉ូសម៉ាស្ទ័រ
  4. ស្តារម៉ាស្ទ័រ
  5. រ៉ូយាលម៉ាស្ទ័រ
  6. ក្រោនម៉ាស្ទ័រ
  7. អឹមផឺរៀរម៉ាស្ទ័រ

តើ​ត្រូវការ​ចំណាយ​ពេលវេលាប៉ុន្មាន ?

ខ្ញុំសួរ​ទៅ​អ្នក​វិញថា​ តើ​អ្នក​ចំណាយ​ពេល​រៀនសូត្រ​អស់​ប៉ុន្មាន​ឆ្នាំ​​ទើប​សង្ឃឹម​ថា​នឹង​បាន​ប្រាក់ខែ​ចាប់​ពី ៥០០$ ទៅ​១.០០០$ ? តើ​អ្នក​ចំណាយ​ពេល​រកស៊ីប៉ុន្មាន​ឆ្នាំ​​ទើប​​អាច​សល់​ពី​ ២.០០០​$ ទៅ ៥.០០០$ ក្នុងមួយខែ​ដោយ​គ្មាន​ហានិភ័យ​ ដោយ​គ្មាន​ចំពាក់បំណុលធនាគារ?

តើត្រូវចំណាយពេលប៉ុន្មានដើម្បីឈានដល់កំរិតនេះ? លឿនបំផុតដែលខ្ញុំបានដឹងគឺពីរខែ ហើយយូរបំផុតគឺពីរឆ្នាំដោយសារអ្នកខ្លះចុះឈ្មោះហើយគ្រាន់តែប្រើធម្មតាមិនគិតគូររកចំណូល មិនរវីរវល់ណែនាំឬភ្លេចគិតថាអាចធ្វើជំនួញជាមួយអាតូមីបាន។

ប៉ុន្តែ​ជា​ទូទៅ​ ​ត្រូវ​ចំណាយ​ពេល​ពី ៣ ទៅ ៩ ខែ ​ប្រសិន​បើ​អ្នក​ប្រើ​ផលិតផល​ជាប់លាប់​និង​ចែក​រំលែក​បទពិសោធន៍​របស់​អ្នក​ជុំវិញ​អ្នក។ ទោះ​បី​អ្នក​មាន​ការងារ​ពេញ​ម៉ោង​ក៏​ដោយ​ ក៏​អ្នក​អាច​ធ្វើ​ជំនួញ​ជាមួយ​អាតូមី​បាន​ដែរ។

ទោះជាមាន​ឬ​ក្រ ធំ​ឬ​ធាត់ ចាស់ឬក្មេង សឬ​ខ្មៅ, មិនថា​សាស្ត្រណា​ឬ​សាស្ត្រណា​ទេ យើង​ទាំង​អស់គ្នា​ចង់​ស្អាត ចង់​មាន​សុខភាពល្អ៖ យើង​ត្រូវការ​ដុះ​ធ្មេញ កក់សក់ សម្អាតផ្ទះ សម្អាតខ្លួន ថែរមុខ ថែរសុខភាព ដូច្នះ​មួយ​ជីវិត​របស់អ្នក​អ្នក​ត្រូវការ​ប្រើប្រាស់​ផលិតផល​ទាំង​អស់នេះ ប៉ុន្តែ​អ្នក​មិន​ត្រូវការ​ពេល​​ហួស​ពី​ដប់​ឆ្នាំ​ទេ​ ដើម្បី​ទទួល​បាន​ជោគជ័យ​។

ផលិតផល​អាតូមី ជាផលិតផល​​ចាំបាច់​ដែល​ត្រូវ​ប្រើ ដូច្នះ​យុតសាស្ត្ររបស់​អ្នក​គឺ​បង្កើត ពង្រីកក្រុម​អ្នក​ប្រើប្រាស់ឲ្យ​បាន​ច្រើន៖ សហគមន័​អ្នក​ប្រើប្រាស់​ផលិតផល​អាតូមី

តើត្រូវការ​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​​លក់ដូរមែនទេ?

ផលិតផល​និយាយ​ដោយ​ខ្លួន​ឯង​។ អ្នក​មិន​ចាំបាច់​និយាយ​រ៉ាយរ៉ាប​​ប្រាប់​ច្រើន​​​ទេ​​។ ពេល​ដែល​អ្នក​បាន​ប្រើ​គឺ​អ្នក​ពេញ​ចិត្ត!

ទទួល​បាន​ប្រាក់​ចំណូល​អកម្ម​តាម​រយៈ​ការប្រើប្រាស់​និង​​អនុសាសន៍​ផ្ទាល់​ខ្លួន​ ងាយស្រួល​ណាស់ មែន​ទេ​?

យើងគ្រប់គ្នាចេះចាយ មិនបាច់រៀន ប៉ុន្តែបើគេឲ្យលក់ យើងត្រូវការ​ទេពកោសល្យ ត្រូវការប៉ិនប្រសព ដូច្នេះហើយបានជាយុទ្ធសាស្ត្រអាតូមី​មិនបង្ខំឲ្យលក់ទេ គ្រាន់តែទិញប្រើប្រាស់ខ្លួនឯងនិងណែនាំគេឲ្យប្រើដែរ។ សព្វថ្ងៃ អ្នកបានទិញទំនិញរបស់អ្នកនៅទីផ្សារដីហុយឬនៅលើបណ្តាញអ៊ីនធឺណិត វាជាទម្លាប់របស់អ្នកស្រាប់ហើយ។ អ្នកអាចចាប់ផ្តើមដោយការផ្លាស់ប្តូរទម្លាប់ទិញរបស់អ្នក  ចាប់ផ្តើមផ្លាស់ប្តូរទីផ្សារ៖ ទិញនៅលើបណ្តាញ atomy.com ដែលជាមជ្ឈមណ្ឌលទិញទំនិញសកល ដើម្បី​ប្រមូលសន្សំពិន្ទុ។ សាកល្បងប្រើផលិតផលអាតូមី ហើយប្រសិនបើអ្នកមិនពេញចិត្តយើងនឹងសងប្រាក់អ្នកវិញ ទោះបីជាផលិតផលត្រូវបានប្រើរួចហើយក៏ដោយ។

ហើយប្រសិនបើអ្នកពេញចិត្តនឹងផលិតផល​ដែល​អ្នក​បាន​ប្រើប្រាស់ សូមចែករំលែកបទពិសោធន៍​ទៅអ្នកដទៃ ហើយផ្តល់អនុសាសន៍ទៅ​ពួកគាត់។

នេះជាអ្វីដែលយើងទាំងអស់គ្នាធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន គឺចែករំលែកអ្វិដែលយើងចូលចិត្ត៖ ពេលយើងញាំឆ្ងាញ់ក្នុងភោជនីយដ្ឋានណាមួយ យើង​ប្រាប់តៗគ្នា តែយើងមិនបានទទួលអ្វីពីម្ចាស់ហាងទេ។ ប៉ុន្តែបើអ្នកណែនាំអំពីផលិតផលអាតូមីដែលអ្នកបានប្រើ អ្នកនឹងបង្កើតប្រាក់ចំណូលអកម្មជាមួយផែនការសំណងរបស់អាតូមី

ក្រុមហ៊ុនទីផ្សារបណ្តាញអាតូមីផ្តល់ជូនអ្នកនូវឱកាសជោគជ័យ​រក​ប្រាក់ចំណូលបាន​តាម​ការប្រើប្រាស់របស់អ្នក។ សូម​ចូលរួមជាមួយពួកយើង

សមាជិកភាពមិនគិតថ្លៃ

  • មិន គិតថ្លៃចុះឈ្មោះ
  • មិន មានការចំណាយប្រចាំខែ
  • មិន ត្រូវការទិញស្តុក

បេសកម្ម

អាតូមីផ្តល់ជូននូវផលិតផលដែលមានគុណភាពដាច់ខាតក្នុងតម្លៃដ៏ល្អបំផុតតាមយុទ្ធសាស្ត្រម៉ាស្ទីដែលត្រូវបានចាត់ទុកថាជាអាថ៌កំបាំងនៃភាពជោគជ័យរបស់អាមីណូ។

ចក្ខុវិស័យ

ក្លាយជាអ្នកផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេនៅលើពិភពលោកដ៏ពេញចិត្តដល់អ្នកប្រើប្រាស់។
មានភ្នាក់ងារសមាជិកដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។

គុណតម្លៃ

error: Content is protected !!