ការបែងចែកកម្រៃជើងសារ

ចង់ត្រឹមតែប្រើប្រាស់ផលិតផលអាតូមី មិនចង់ធ្វើជំនួញ
ផលិតផលអាតូមីគឺជាផលិតផលដែលអ្នកត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
ប្រសិនបើអ្នកមិនទិញវាពីអាតូមី អ្នកគង់តែទិញវានៅកន្លែងផ្សេងទៀត។ ចុះហេតុអ្វីបានជាអ្នកទិញវានៅកន្លែងផ្សេងទៀតបើផលិតផលអាតូមីមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ? លើសពីនេះទៅទៀត ពេលដែលអ្នកទិញផលិតផលអាតូមី អ្នកនឹងទទួលបានឱកាសរកប្រាក់ចំណូលតាមផែនការទីផ្សាររបស់អាតូមី ទទួលបានប្រាក់សំណងពីការចំណាយរបស់អ្នក។
ដើម្បីទិញផលិតផលអាតូមីបានក្នុងតម្លៃទាប អ្នកត្រូវតែចុះឈ្មោះចូលជាសមាជិកដោយឥតគិតថ្លៃតាមរយៈអ្នកណែនាំ (sponsor)។ ពេលចុះឈ្មោះរួច អ្នកទទួលបានលេខសម្គាល់ផ្ទាល់ខ្លួន (ID)។ លេខID របស់អ្នកប្រើបានគ្រប់ប្រទេសដែលមានសាខាអាតូមី ហើយអ្នកអាចទិញបានក្នុងតម្លៃសមាជិក។
ផលិតផលល្អផ្តាច់? ម៉ាកផលិតផលថែរក្សាសម្រស់ល្បីៗដែលអ្នកស្គាល់ ដែលអ្នកធ្លាប់ប្រើ គឺផលិតដោយកូលម៉ា (Kolmar BnH) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយអាតូមី។ ដូច្នេះហើយបើកូលម៉ាផលិតឲ្យម៉ាកដទៃបានជោគជ័យ នុះកូលម៉ានឹងផលិតឲ្យខ្លួនឯងរឹតតែប្រសើរជាងគេទៅទៀត។

ក្រោយពីបានប្រើប្រាស់ ខ្ញុំពេញចិត្ត ខ្ញុំនិយាយប្រាប់តតគ្នា
សូមអបអរសាទរ!
អ្នកបានបោះជំហានសាកប្រើផលិតផលរបស់អាតូមី។ ឥឡូវអ្នកអាចវាយតម្លៃថាតើផលិតផលអាតូមីមានគុណភាពកម្រិតណា និងតម្លៃសមរម្យប៉ុនណា។ ពិតណាស់ អ្នកអាចធ្វើបានពីព្រោះអ្នកបានក្លាយជាអ្នកប្រើប្រាស់ជំនាញម្នាក់។ ប្រសិនបើអ្នកពេញចិត្តនឹងផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ អ្នកនឹងប្រាប់ហើយណែនាំអ្នកដទៃទៀត។ ខ្លឹមសារនៃអាជីវកម្មនេះគឺស្ថិតនៅលើការប្រើប្រាស់៖ សាកល្បងប្រើប្រាស់ ចែករំលែកបទពិសោធន៍របស់អ្នក ហើយណែនាំនិងពន្យល់អ្នកដទៃឱ្យចាប់យកកម្រៃជើងសារដូចអ្នកដែរ។ តើអ្នកអាចធ្វើបានទេ គ្រាន់តែប៉ុណ្ណឹង? ប្រើ ប្រាប់ ប្រមូលសមាជិក ប្រមូលពិន្ទុ ប្រមូលកម្រៃជើងសារ។
ខ្ញុំបានប្រើ ខ្ញុំបានប្រាប់ ខ្ញុំចាប់យកឱកាសនេះដើម្បីរកប្រាក់ចំណូលវិញម្តង
ឥឡូវនេះអ្នកបានក្លាយជាអ្នកប្រើប្រាស់ជំនាញម្នាក់ អ្នកស្គាល់ផលិតផលអាតូមីច្បាស់ដោយការជឿរជាក់ ប្រហែលជាអ្នកចង់បានចំណូលពីការចំណាយរបស់អ្នកនិងក្រុមរបស់អ្នកវិញហើយមើល៍ទៅ។
អ្វីដែលអ្នកត្រូវធ្វើគឺបញ្ចុះបញ្ចូលណែនាំឱ្យគេទិញរបស់របរដែលពួកគេត្រូវការប្រើប្រាស់នៅលើផ្សារអាតូមី ពង្រីកក្រុមអ្នកប្រើប្រាស់ដែលពេញចិត្តនិងស្មោះត្រង់ចំពោះផលិតផលអាតូមី។ នៅលើបណ្តាញអាតូមី នៅពេលអ្នកទិញផលិតផលណាមួយ អ្នកទទួលបានពិន្ទុ PV ផ្ទាល់ខ្លួនដែលអ្នកអាចសន្សំនិងរក្សាទុកបានមួយជីវិត (ផលិតផលនីមួយៗមានតម្លៃពិន្ទុ = PV) ។ ពេលអ្នកទិញ អ្នកទទួលបានពិន្ទុផ្ទាល់ខ្លួន។ ប៉ុន្តែពិន្ទុរបស់អ្នកក៏ត្រូវបានចែកដល់សមាជិកទាំងអស់ដែលនៅក្នុងក្រុមរបស់អ្នក (PV Group) ។ ដូច្នេះតាមការចំណាយរបស់សមាជិកក្នុងក្រុម អ្នកសន្សំបានពិន្ទុនិងទទួលបានកម្រៃជើងសារកាន់តែលឿនរហ័ស។
អ្នកមិនចាំបាច់ធ្វើអ្វីក្រៅពីទិញផលិតផលដែលអ្នកត្រូវការលើទីផ្សារអាតូមី ហើយទុកឲ្យពេលវេលាបង្កើតប្រាក់ចំណូលអកម្មដោយមិនដឹងខ្លួនតាមការប្រើប្រាស់របស់អតិងិជន។
អ្នកមិនចាំបាច់ប្រឹងលក់ដើម្បីទទួលបានជោគជ័យទេ អ្នកគ្រាន់តែធ្វើតាមផែនការទីផ្សារអាតូមីនិងដើរតាមប្រព័ន្ធដែលក្រុមហ៊ុនរៀបចំឲ្យតែប៉ុណ្ណោះ។

តើធ្វើដូចម្តេចដើម្បីរកប្រាក់ចំណូលនិងសន្សំពិន្ទុPV?
ផែនការទីផ្សាររបស់អាតូមីគឺផ្អែកលើការប្រើប្រាស់ មិនមែនផ្អែកទៅលើការលក់ផលិតផលនោះទេ។ អ្នកទិញតែអ្វីដែលអ្នកត្រូវការប្រើប្រាស់ពិតប្រាកដ៖ ការប្រើប្រាស់របស់អ្នកបង្កើតប្រាក់ចំណូលអកម្មរយៈពេលវែង។ ដូច្នេះអ្នកគ្រាន់តែដូរទីផ្សារ ដូរទម្លាប់ ងាកមកទិញផលិតផលអាតូមីវិញម្តង។ ផលិតផលនីមួយៗដែលបានលក់មានតម្លៃជាទឹកប្រាក់ (Price) និងតម្លៃពិន្ទុដែលគេហៅថា PV(Point Value) ផងដែរ។ ឧទាហរណ៍សាប៊ូរាវមួយមានតម្លៃ ៩ ដុល្លារនិងតម្លៃពិន្ទុស្មើនឹង ៣១០០ PV។
ដូច្នេះរាល់ពេលដែលអ្នកទិញផលិតផលពីអាតូមីអ្នកប្រមូលបានពិន្ទុ PV ។
សមាជិកក្នុងក្រុមរបស់អ្នកក៏ប្រមូលបានពិន្ទុ (PV) ដូចគ្នាពេលទិញម្តងៗ ពិន្ទុទាំងអស់ទុកប្រើដើម្បីទទួលសំណងពីក្រុមហ៊ុន។
ដើម្បីមានលក្ខខណ្ឌគ្រប់គ្រាន់នឹងទទួលបានកម្រៃជើងសារ អ្នកត្រូវមានពិន្ទុផ្ទាល់ខ្លួនចំនួន ១ ម៉ឺន ពិន្ទុ (ចំណាយប្រហែល ៣០ ដុល្លារក្នុងមួយឆ្នាំ)។
លេខសម្គាល់ ID របស់អ្នកគឺ ប្រើបាននៅទូទាំងពិភពលោក! អាតូមីកំពុងពង្រីកសាខានៅ ៤៦ ប្រទេសចាប់ពីឆ្នាំ ២០២១ នេះទៅ។ អ្នកអាចណែនាំអ្នកណាក៏បាន នៅក្នុងប្រទេសមួយណាក៏បាន ហើយដាក់ក្នុងក្រុមអ្នកប្រើប្រាស់របស់អ្នក។
នៅពេលអ្នកទិញផលិតផលអាតូមីអ្នកប្រមូលបានពិន្ទុផ្ទាល់ខ្លួនដែលរក្សារទុករហូតដល់ថ្ងៃបញ្ចប់សមាជិកភាពរបស់អ្នក (ផ្ទុយពីពិន្ទុក្រុមដែលត្រូវលប់ចោលពេលដែលអ្នកទទួលបានកម្រៃជើងសារ)។ នៅពេលដែលសមាជិកក្នុងក្រុមរបស់អ្នកទិញផលិតផលអាតូមី អ្នកប្រមូលបានពិន្ទុក្រុម PVG (Point Value Group) ក្រុមខាងស្តាំនិងខាងឆ្វេង។ ការបញ្ជាទិញរបស់សមាជិកទាំងអស់នៅក្នុងក្រុមឆ្វេងនិងក្រុមស្តាំ កំណត់កំរៃជើងសាររបស់អ្នក។ ចំនួនសមាជិកដៃគូគឺគ្មានដែនកំណត់។
សូមបញ្ជាក់ថាពិន្ទុដែលប្រមូលបានពីសមាជិកម្នាក់ៗ ត្រូវចែកបូកសរុបឱ្យសមាជិកដទៃទៀតនៃក្រុមរបស់អ្នក។ ដើម្បីទទួលបានកម្រៃជើងសារ អ្នកត្រូវប្រមូលពិន្ទុក្រុមឆ្វេងនិងពិន្ទុក្រុមស្តាំ។ សហាការគ្នាដើម្បីជោគជ័យ។
តើអ្នករកលុយតាមផែនការសំណងនេះយ៉ាងដូចម្តេច?
អតិថិជន៖ ក្លាយជាសមាជិកដើម្បីទទួលបានការបញ្ចុះតម្លៃប្រមាណពី ២០ ទៅ ៣០% ថោកជាងតម្លៃសាធារណៈ។ អតិថិជនទទួលបានផលិតផលល្អផ្តាច់និងសុខភាពមាំមួន។ អតិថិជនអាចបញ្ជាទិញបានដោយខ្លួនឯងពីក្រុមហ៊ុនផ្ទាល់ដោយមានការធានារ៉ាបរងដោយច្បាស់លាស់។
អ្នកចែកចាយខ្នាតតូច៖ តាមរយៈការទិញផលិតផលក្នុងតម្លៃសមាជិក អ្នកអាចលក់បន្តក្នុងតម្លៃសាធារណៈ អ្នកនឹងទទួលបានប្រាក់ចំណេញភ្លាមៗ
ផែនការទីផ្សារខ្នាតអន្តរជាតិ៖ ផែនការទីផ្សាររបស់យើង បានរៀបចំប្រព័ន្ធនិងផែនការសំណងដោយផ្អែកលើ៖
១. កម្រៃជើងសារទូទៅ (៤៤%)
២. ប្រាក់រង្វាន់មុខតំណែ (២០%)
៣. អំណោយបន្ថែម រហូតដល់ ១លានដុល្លារ
៤. បើកមជ្ឈមណ្ឌលបណ្តុះបណ្តាល (៦%)
៣៥% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ត្រូវបានបម្រុងទុកជូនដល់សមាជិកសកម្ម
នៅឆ្នាំ ២០១៩ អាតូមីរកបានចំណូល ១,៣ ពាន់លានដុល្លារ ដូច្នេះ ៤៥៥ លានដុល្លារដែលបម្រុងទុកសម្រាប់ចែកជាកម្រៃជើងសារជូនសមាជិក ស្មើនឹង ១០០% នៃតម្លៃពិន្ទុ PV សរុប។
- ៧០% នៃ PV សម្រាប់សមាជិក
- ៣០% សម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍន៍៖ កូលម៉ានិងឃែរី (Kolmar et Kaeri).


១. កម្រៃជើងសារទូទៅ (៤៤%)
កម្រៃជើងសារទូទៅ ៤៤% នៃ PV សរុបនឹងត្រូវចែកចាយក្នុងចំណោមសមាជិកដែលមានសមត្ថភាពយោងទៅតាមលក្ខខណ្ឌ ។ សមាជិកត្រូវប្រមូលពិន្ទុផ្ទាល់ខ្លួនយ៉ាងហោចណាស់ឲ្យបាន ១០០០០ ពិន្ទុដើម្បីស្រូបបានពិន្ទុពីអ្នកប្រើប្រាស់ដែលចុះឈ្មោះក្រោមអ្នក។ កម្រៃជើងសារទូទៅត្រូវបានគេគណនាជារៀងរាល់ថ្ងៃ។
















ពិន្ទុផ្ទាល់ខ្លួន៖ ១០ម៉ឺន
នៅពេលដែលក្រុមនីមួយៗប្រមូលបាន ៣០ម៉ឺនពិន្ទុនឹងទទួលបានកម្រៃជើងសារប្រហែល ២០ ដុល្លារដែលគណនារាល់ថ្ងៃ។
ពិន្ទុផ្ទាល់ខ្លួន៖ ៣០ម៉ឺន
ក្រុមខាងឆ្វេងនិងខាងស្តាំប្រមូលបាន ៣០ម៉ឺនពិន្ទុ ដូច្នេះអ្នកនឹងទទួលបានកំរៃជើងសារប្រហែល ៦០ ដុល្លារ។
ពិន្ទុផ្ទាល់ខ្លួន៖ ៧០ម៉ឺន
ពេលដែលមាន ៧០ម៉ឺនពិន្ទុ ហើយក្រុមខាងឆ្វេងនិងខាងស្តាំបានឡើងដល់៣០ម៉ឺនពិន្ទុ អ្នកនៅតែទទួលបាន ៦០ ដុល្លារ។ ប៉ុន្តែប្រសិនបើក្រុមខាងស្តាំនិងខាងឆ្វេងមាពិន្ទុដល់ ៧០ម៉ឺនក្នុងរយៈមួយថ្ងៃ អ្នកនឹងទទួលបានកំរៃជើងសារ ១២០ ដុល្លារក្នុងថ្ងៃហ្នឹង។
ពិន្ទុផ្ទាល់ខ្លួន៖ ១.៥លាន
ប្រសិនបើពិន្ទុក្រុមមាន ៣០ម៉ឺន អ្នកនឹងទទួលបានកំរៃជើងសារ ៦០ ដុល្លារ, តែប្រសិនបើក្រុមមានពិន្ទុ ៧០ម៉ឺន អ្នកនឹងទទួលបានកំរៃជើងសារ ១២០ ដុល្លារ, ពេលដែលពិន្ទុក្រុមកើនទៅដល់ ១,៥ លាន អ្នកនឹងទទួលបាន ២៦០ ដុល្លារ។ អ្នកអាចទទួលបានកម្រៃជើងសាររាល់ថ្ងៃលើកលែងតែថ្ងៃអាទិត្យ។ ដូច្នះមានថ្ងៃខ្លះកាត់បាន៦០ដុល្លារ, ថ្ងៃខ្លះកាត់បាន១២០ដុល្លារ, ថ្ងៃខ្លះទៀតកាត់បាន២៦០ដុល្លារ។
ពិន្ទុផ្ទាល់ខ្លួន៖ ២.៤លាន
ពិន្ទុផ្ទាល់ខ្លួនត្រូវបានកំណត់ត្រឹមតែ ២,៤ លានប៉ុណ្ណោះ ទោះជាអ្នកទិញច្រើនប៉ុណ្ណាក៏ដោយ រីឯពិន្ទុក្រុមវិញកំណត់ត្រឹម៥០លានពិន្ទុ។ ពិន្ទុដែលសល់ អ្នកអាចចែកជូនកូនក្រុម។ កម្រៃជើងសារអាចឡើងដល់ ១២០០ ដុល្លារក្នុងមួយថ្ងៃ។ សូមមើលស្លាយខាងលើ – ផែនការសំណងតាមរូបភាព។
២. រង្វាន់មុខតំណែង៖ ២០%
អ៊ឹមផឺរៀរម៉ាស្ទ័រ
ក្រោនម៉ាស្ទ័រ
រ៉ូយាលម៉ាស្ទ័រ
ស្តារម៉ាស្ទ័រ
ហ្សេរ៉ុនរ៉ូសម៉ាស្ទ័រ
ដាយម៉ុនម៉ាស្ទ័រ
សេលម៉ាស្ទ័រ
0.៣%
0.៥%
១%
១.២%
២%
៥%
.
.
.
.
១០%
.
.
១០%
២០% នៃពិន្ទុសរុប ត្រូវចែកជូនអ្នកឡើងតំណែង។ ប្រាក់រង្វាន់នឹងត្រូវបង់រៀងរាល់១សប្ដាហ៍ម្តង។ អ្នកត្រូវតែសំរេចគោលដៅរបស់អ្នកចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ឬចាប់ពីថ្ងៃទី១៦ដល់ដាច់ខែ។
ទាំងអស់មាន៧មុខតំណែង។ ដូចដែលអ្នកអាចមើលឃើញពីតារាង មុខតំណែងទី១ ទទួលបានអត្ថប្រយោជន៍ ៥០% ម្នាក់ឯងនៃរង្វាន់សរុប ហើយពាក់កណ្តាលទៀតត្រូវចែករំលែកដល់មុខតំណែងផ្សេងទៀត។
៣. អំណោយលើកទឹកចិត្តនិងប្រាក់រង្វាន់មុខតំណែង
មិនត្រឹមតែបានកម្រៃជើងសារទូទៅជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ ក្រុមហ៊ុនអាតូមីមានផែនការផ្តល់រង្វាន់លើកទឹកចិត្តដល់សមាជិកដែលឡើងតំណែង។
មុខតំណែង
រង្វាន់លើកទឹកចិត្ត
សេលម៉ាស្ទ័រ
. HemoHIM ,
. Atomy Skin Care 6
. Atomy Evening Care
ដាយម៉ុនម៉ាស្ទ័រ
. កំព្យូទ័រយួរដៃ,
. HemoHIM ,
. Atomy Skin Care 6 ,
. Atomy Evening Care .
ហ្សេរ៉ុនរ៉ូសម៉ាស្ទ័រ
* ២០០០ $ ជាប្រាក់សុទ្ធ,
. សំបុត្រធ្វើដំណើរ២សន្លឹក
ស្តារម៉ាស្ទ័រ
* ១០០០០ $ ជាប្រាក់សុទ្ធ,
. សំបុត្រធ្វើដំណើរ៤សន្លឹក
រ៉ូយាលម៉ាស្ទ័រ
* ៥០០០០ $ ជាប្រាក់សុទ្ធ,
* កាតក្រុមហ៊ុន ២០០០ $/មួយខែ
. ជួលឡានឲ្យប្រើ,
. សំបុត្រធ្វើដំណើរ៤សន្លឹក
ក្រោនម៉ាស្ទ័រ
* ៣០០០០០ $ ជាប្រាក់សុទ្ធ,
* កាតក្រុមហ៊ុន ៥០០០ $/មួយខែ
. ឡានមួយគ្រឿង,
. សំបុត្រធ្វើដំណើរ៤សន្លឹក
អ៊ឹមផឺរៀរម៉ាស្ទ័រ
* ១លានដុល្លារ ជាប្រាក់សុទ្ធ,
* កាតក្រុមហ៊ុន ១០០០០ $/មួយខែ
. ការិយាល័យមួយដែលមានទំហំ១៧០០ម៉ែត្រការ៉េ + អ្នកជំនួយការម្នាក់
. ឡានប្រណិតមួយគ្រឿង + អ្នកបើកបរម្នាក់
. សំបុត្រធ្វើដំណើរទៅអឺរ៉ុម៤សន្លឹក














៤. បើកមជ្ឈមណ្ឌលបណ្តុះបណ្តាល (៦%)
អ្នកអាចស្នើសុំបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបានពេលដែលអ្នកមានសមត្ថភាពគ្រប់គ្រាន់។ មជ្ឈមណ្ឌលនេះមានគោលដៅផ្នែកខាងអប់រំ ទីប្រឹក្សា និងជ្រើសរើសសមាជិកថ្មី។ នាយកមជ្ឈមណ្ឌលទទួលបាន ៦% នៃការលក់សរុបរបស់ក្រុមសមាជិក។ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលត្រូវបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។
៥. ប្រាក់ចំណូលប្រចាំខែ
មុខតំណែង
ប្រាក់ចំណូល ឆ្នាំ២០១៧
អ៊ឹមផឺរៀរម៉ាស្ទ័រ
ក្រោនម៉ាស្ទ័រ
រ៉ូយាលម៉ាស្ទ័រ
ស្តារម៉ាស្ទ័រ
ហ្សេរ៉ុនរ៉ូសម៉ាស្ទ័រ
ដាយម៉ុនម៉ាស្ទ័រ
សេលម៉ាស្ទ័រ
± $ ៥០០០០
± $ ៤០០០០
± $ ៣០០០០
± $ ២០០០០
± $ ១០០០០
± $ ៤០០០
± $ ២០០០
កម្រៃជើងសារទូទៅប្រចាំថ្ងៃ + កម្រៃជើងសារមុខតំណែង + កម្រៃជើងសារមជ្ឈមណ្ឌល + គ្រឿងលើកទឹកចិត្ត
មុខតំណែងនិងលក្ខន្តិកៈឡើងតំណែង
ផែនការទីផ្សារបណ្តាញអាតូមី បានបង្កើត៧មុខតំណែង៖
១- សេលម៉ាស្ទ័រ ជាមុខតំណែងទីមួយដែលនាំទៅរកភាពជោគជ័យ។ ដើម្បីទទួលបានតំណែងមួយនះ អ្នកត្រូវមានពិន្ទុផ្ទាល់ខ្លួន៧០ម៉ឺន ហើយពិន្ទុក្រុមឆ្វេង២.៥លាននិងក្រុមស្តាំ២.៥លាន។ ប៉ុន្តែតំណែងនេះអាចបាត់ទៅវិញពេលដែលពិន្ទុឆ្វេងស្តាំធ្លាក់ចុះ។ ពេលដែលយើងរក្សាតំណែងសេលម៉ាស្ទ័រជាប់ យើងក្លាយទៅជា អូតូសេលម៉ាស្ទ័រ (ពិន្ទុពេញរហូត)។ ដើម្បីឡើងតំណែងបន្តទៀត អូតូសេលម៉ាស្ទ័រ ត្រូវយឹតយោងសមាជិកក្នុងក្រុមរបស់ខ្លួនឲ្យឡើងជា សេលម៉ាស្ទ័រ បាន៤នាក់៖ ២នាក់ខាងឆ្វេង ២នាក់ខាងស្តាំ នោះនឹងបានឡើងជាតំណែងដាយម៉ុនម៉ាស្ទ័រ។
២– ដាយម៉ុនម៉ាស្ទ័រ ក៏ត្រូវជួយលើកស្ទួយ សេលម៉ាស្ទ័រ ៤នាក់ដែលនៅពីក្រោមខ្សែរបស់ខ្លួនឲ្យឡើងជាដាយម៉ុនម៉ាស្ទ័រដែរទើបឈានទៅរកតំណែងទី៣បាន។ ការឡើងតំណែងនីមួយៗត្រូវដើរតាមរូបមន្តនេះជាបន្តបន្ទាប់។
សូមមើលរូបភាព (ស្លាយ)ខាងលើនេះ ឬ ចូលអានអត្ថបទនេះបន្ថែម « ទីផ្សារបណ្តាញអាតូមី វិថីឆ្ពោះទៅកាន់ភាពជោគជ័យ » ។